ខ និង លក្ខខណ្ឌនៃការដាក់ពាក្យស្នើសុំ

 

១. ការពិនិត្យទៅលើអ្នកស្នើសុំ

 

  • បន្ទាប់ពីបានពិនិត្យមើលពាក្យស្នើសុំរបស់អ្នក អ្នកទទួលស្គាល់ថា ក្រុមហ៊ុន ជីអិល ហ្វាយនែន អាចទាក់ទងទៅអ្នកដើម្បីទទួលបានឯកសារមួយចំនួនដូចខាងក្រោម៖

 

១.១. អត្តសញ្ញាណកម្មអ្នកដាក់ពាក្យស្នើសុំ

  • អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន
  • សំបុត្រកំណើត
  • សៀវភៅគ្រួសារ
  • សៀវភៅស្នាក់នៅ
  • លិខិតបញ្ជាក់ពីមេភូមិ ឬ មេឃុំ
  • សំបុត្រអាពាហ៍ពិពាហ៍

 

១.២. ឯកសារបញ្ជាក់ប្រាក់ចំណូល

  • ការពិនិត្យរបាយការណ៍ឥណទាននៅ Credit Bureau du Cambodge («CBC»)
  • កិច្ចព្រមព្រៀងការងារ
  • លិខិតបញ្ជាក់ប្រាក់បៀវត្សរ៍
  • ឯកសារពាក់ព័ន្ធដទៃទៀត ។ល។

 

១.៣. ការចុះពិនិត្យដល់ទីកន្លែង

  • អ្នកទទួលស្គាល់ថា ក្រុមហ៊ុន ជីអិល ហ្វាយនែន អាចធ្វើការណាត់ជួបជាមួយអ្នក ដើម្បីធ្វើការត្រួតពិនិត្យនៅលំនៅដ្ឋាន ឬ ទីកន្លែងប្រកបអាជីវកម្មរបស់អ្នក និង ដើម្បីបំពេញប័ណ្ណប្រមូលព័ត៌មានរបស់ក្រុមហ៊ុន ជីអិល ហ្វាយនែន។

 

២. ព័ត៌មានដែលប្រមូលបាន

 

អ្នកយល់ព្រមថា ក្រុមហ៊ុន ជីអិល ហ្វាយនែន អាចនឹងប្រមូលព័ត៌មានពីការដាក់ពាក្យស្នើរបស់អ្នក ក្នុងគោលបំណងដូចខាងក្រោម៖

  • ដើម្បីទាក់ទងអ្នកពីផលិតផលដែលមានឬផលិតផលថ្មី កម្មវិធីពិសេស និង សកម្មភាពផ្សាយពាណិជ្ជកម្មដទៃទៀត។
  • ដើម្បីផ្តល់ដល់អ្នកនូវព័ត៌មាន ឬ សេវាកម្មដែលបានស្នើសុំ។
  • ដើម្បីតាមដាន ឬ ឆ្លើយនូវរាល់សំណួររបស់អ្នក។

 

៣. ការបញ្ចេញព័ត៌មានផ្ទាល់ខ្លួន

 

អ្នកយល់ព្រមថា ក្រុមហ៊ុន ជីអិល ហ្វាយនែន អាចនឹងបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ប្រសិនបើចាំបាច់ ទៅកាន់៖

  • ក្រុមហ៊ុនមេ ឬ ក្រុមហ៊ុនញាតិ
  • ស្ថាប័នដែលផ្តល់សេវាកម្មដល់យើង ដូចជាភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម ឬ
  • ស្ថាប័នរដ្ឋាភិបាល។