តើភតិសន្យាហិរញ្ញវត្ថុគឺជាអ្វី?
ភតិសន្យាហិរញ្ញវត្ថុ (ឬ ជួលយកជាកម្មសិទ្ធ) សំដៅដល់ការជួលចលនវត្ថុយ៉ាងហោចណាស់មួយឆ្នាំទៅកាន់អតិថិជន និង ជាថ្នូរមកវិញ ភតិកៈបង់ថ្លៃឈ្នួលទៅភតិបតី។ ក្នុងថិរវេលាជួល កម្មសិទ្ធិលើចលនវត្ថុ ដែលជាទ្រព្យធានាតែមួយគត់ចំពោះភតិកៈ ស្ថិតនៅក្រោមភតិបតី និង ត្រូវបានផ្ទេរទៅភតិកៈបន្ទាប់ពីឈានដល់ថិរវេលាបញ្ចប់ ឬ បង់ផ្តាច់។ ខុសពីកម្ចីជាមួយធនាគារ ឬ​ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភតិសន្យាហិរញ្ញវត្ថុផ្តល់ឱកាសដល់ប្រជាពលរដ្ឋខ្មែរដែលមានចំណូលទាប​ និង ពុំមានទ្រព្យធានា ក្រៅពីចលនវត្ថុជួល ដើម្បីទទួលបានឥណទានជាផ្លូវការ។ ក្នុងវិស័យភតិសន្យាហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ជីអិល ហ្វាយនែន គឺជាក្រុមហ៊ុននាំមុខធំជាងគេ និង បានផ្តល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុតែមួយគត់ និង ដ៏ប្រសើរ ដល់ប្រជាពលរដ្ឋខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា។

តើវេបសាយ ជីអិល គឺជាអ្វី?
វេបសាយ ជីអិល ជាជាវេទិកាផ្តល់ភតិសន្យាហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ីនធឺណិតដែលអនុញ្ញាតឱ្យអតិថិជនដែលមានចំណាប់អារម្មណ៍អាចមើលនូវទោចក្រយានយន្តហុងដា (Honda) ថ្មី គ្រឿងចក្រកសិកម្មគូបូតា (Kubota) ថ្មី និង ប្រព័ន្ធសូឡា Panasonic ថ្មី ក្រោមទម្រង់សេវាកម្មភតិសន្យាហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ីនធឺណិតរបស់ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ជីអិល ហ្វាយនែន។ អតិថិជនតម្រូវឱ្យបង្កើតគណនីអ្នកប្រើប្រាស់ ចូល ជ្រើសរើសផលិតផលដែលពួកគេចង់ស្នើសុំជួល និង បំពេញព័ត៌មានមួយចំនួនមុននឹងបញ្ជូនពាក្យស្នើសុំពិនិត្យតាមប្រព័ន្ធអ៊ីនធឺណិត។ បន្ទាប់ពីបានបញ្ជូន ក្រុមការងារយើងខ្ញុំនឹងធ្វើការទាក់ទងអតិថិជនក្នុងពេលឆាប់ៗដើម្បីបន្តធ្វើពាក្យស្នើសុំដែលពេញលេញ។

តើអ្វីជាអត្ថប្រយោជន៍នៃការប្រើប្រាស់វេបសាយ ជីអិល?

  • ចំណេញពេលវេលាដោយការដាក់ពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ បានគ្រប់ពេលវេលា គ្រប់ទីកន្លែងដែលអ្នកមានអ៊ីនធឺណិតប្រើប្រាស់
  • អាចមើលឃើញបានឆាប់រហ័សនូវផលិតផលដែលមានសម្រាប់ភតិសន្យាហិរញ្ញវត្ថុ និង លក្ខខណ្ឌនៃការផ្តល់ជូនដែលសាកសមនឹងអ្នក
  • ទទួលបានតម្លៃពិសេសដែលផ្តល់ជូនដោយការដាក់ពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ
  • ភ្ជាប់ទំនាក់ទំនងជាមួយ ក្រុមហ៊ុនហិរញ្ញវត្ថុឌីជីថល (Digital Finance Company) – ក្រុមហ៊ុន ជីអិល ហ្វាយនែន ភីអិលស៊ី ដើម្បីទទួលបានការលក់ក្នុងតម្លៃពិសេស ការផ្តល់ជូនពិសេស ព័ត៌មានពីព្រឹត្តិការណ៍ និង ព័ត៌មានផ្សេងៗបន្ថែមទៀត!